រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករលាប្អៀរ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈនៅឃុំព្រៃមូល និងឃុំជើងគ្រាវ

  • 817
  • ដោយ Admin

ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ចំនួន២ឃុំ មានឃុំព្រៃមូល និងឃុំជើងគ្រាវ ដែលមានអ្នកចូលរួមសរុប ៣៧៩នាក់ ស្រី ១៧៣នាក់ ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទស្តាំ ភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ។

នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ៣៤ ក្នុងនោះ ក្រុមការងារ អាជ្ញាធរនិងជំនាញបានធ្វើការបកស្រាយនៅសល់សំណូមពរ ក្រុមការងារ និងជំនាញពាក់ព័ន្ធ និងធ្វើការដោះស្រាយបន្ត ។

អត្ថបទទាក់ទង