រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លិជាប្រព័ន្ថនៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 681
  • ដោយ taravong

កំពង់ឆ្នាំង : ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាការអញ្ជើញចូលរួុម ពីសំណាក់លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបណីយកម្ម សំណង់និងសូរិយោដីខេត្ត ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរ និងប្រជាពលរដ្ធជាច្រើនអ្នក ។

តាមរបាយការណ៍របស់លោក គុយ វន្ធីប្រធានក្រុមគ្រប់គ្រង តំបន់វិនិច្ឆ័យ បានអោយដឹងថាឃុំស្រែថ្មីមាន 12ភូមិ ក្នុងនេះ ភុមិក្តីត្នោត គឺជាភូមិទី 3 ដែលក្រុមការងារចុះអនុវត្តន៍តាម និតិវិធីនៃដំណាក់កាល នីមួុយៗ រហូតដល់ការបិទផ្សាយជា សាធារណះនៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណះប្រព័ន្ធ ហើយលត្ធផលទទូលបាន គឺកំណត់ព្រំប្រទល់និងវិនិច្ឆ័យ ភូមិក្តីត្នោត សរុបបានចំនួុន 708 ក្បាលដី និងទិន្នន័យ សរុប 708 ក្បាលដី ក្នុងនោះដីកសិកម្ម 149 ក្បាលដី ដីលំនៅដ្ធាន 556 ក្បាលដី ដីអណ្តូងទឹក 01 ក្បាលដី ដីចេតិយ៍ 01 ក្បាលដី ទ្រព្យរួុមប្តីនិងប្រពន្ធ 418ក្បាលដី ទ្រព្យរដ្ធ ចំនួន 03ក្បាលដី ដីជំទាស់ 01 ក្បាលដី និងទ្រព្យអត់ស្គាល់ម្ចាស់ មិនបានចូលរួុម 10 ក្បាលដី ។

មានប្រសាសន៍ក្នុងឱកាសនេះលោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក លី សុភា ប្រធានមន្ទីរៀបចំ ដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ឆ្នាំង បានអោយ ដឹងថាការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធនេះមានរយះពេល 15ថ្ងៃដើម្បីអោយប្រជាពលរដ្ធដែលជាសប្បទានិកក្នុងតំបន់ វិនិច្ឆ័យ មកត្រួុតពិនិត្យនិផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួុនអោយ បានត្រឹមត្រូវហើយឫនូវ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើរើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ប្រភេទទ្រព្យជាដើម ។

លោកបានបញ្ជាក់ទៀតថាការបិទផ្សាយនៃការចុះបញ្ចីដីធ្លី ជាសាធារណះមានលក្ខណះប្រព័ន្ថនៅក្នុងភូមិក្តីត្នោតពេល នេះគឺជាផ្នែកមួុយក្និងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ថា ភិបាលដែលបង្ហាញពីការយកចឹត្តទុកដាក់ចំពោះប្រជាពលរដ្ធ ក្នុងជីវភាពរស់នៅ និងបង្លើនសុវត្ថិភាពលើការកាន់កាប់ប្រើ ប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ធកិច្ចគ្រួុសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទូលបាន ។

អត្ថបទទាក់ទង