រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យដំណើរការបុកគ្រឹះសាងសង់សាលាបឋមសិក្សា ព្រះនរោត្តម សីហមុនី នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្កកំពង់ឆ្នាំង

  • 477
  • ដោយ taravong

បរិបូណ៌៖ ថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ ការដ្ឋានរៀបចំដំណើរការបុកគ្រឹះ សាងសង់ សាលាបឋមសិក្សាព្រះនរោត្ដម សីហមុនី ជាព្រះរាជអំណោយដ៍ថ្លៃថ្លារបស់ព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនប្រជារាស្ត្រឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី មាស សុម៉េត អភិបាលរងស្រុក លោក ស៊ឹម ប្រិមប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរឃុំ ភូមិផងដែរ។

អត្ថបទទាក់ទង