រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩

  • 656
  • ដោយ taravong

ស្រុកជលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩រដ្ឋបាលស្រុកជលគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតី អធិបតី អធិបតី ២០១៩ ឯកឧត្ដម សាន វិសាល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី ឯកឧត្ដម ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានក្រុមការងារ និងលោក ហៃ មនោរម្យ អភិបាលស្រុក។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ បានអនុលោមតាមអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជាមាត្រា៦៥ និងមាត្រា ១២១ បានចែងថាក្នុងឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង និងស្រុក ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន នៅតាមឃុំ សង្កាត់នានាក្នុងក្រុង និងស្រុក។ យោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានគណ:កម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លេខ ០៣៤ សជណ/គ.ជ.អ.ប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ បានរៀបចំ ឡើងក្នុងគោលបំណងសំខាន់ៗដើម្បីផ្តល់ព័ត៌មានផ្សព្វផ្សាយដល់ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក រួមទាំងការឆ្លើយតបចំពោះសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០១៩ ដោយផ្តោតលើសកម្មភាពសំខាន់ និងបញ្ហាប្រឈមដូចជា÷
១. ការងារសន្តិសុខ សណ្ដាប់ធ្នាប់
២. កិច្ចការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
៣. ការផ្ដល់សេវារបស់រដ្ឋបាលស្រុក
៤. ការគ្រប់គ្រងសោភ័ណ្ឌភាព និងអនាម័យ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក , អភិបាលស្រុក, មន្រ្តីរាជការសាលាស្រុក , អធិការនគរបាលស្រុក និងមេបញ្ជាការកងកម្លាំងទាំងពីរ , ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំគ្រប់ឃុំ , តំណាងប្រជាពលរដ្ឋ , តំណាងក្រុមសាសនា , អង្គការសង្គមស៉ីវិលនានា , តំណាងវិស័យឯកជន និងតំណាងក្រុមសាសនា សរុបអ្នកចូលរួម ២៧៩នាក់ ស្រី ៧៤នាក់ ។

នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរសរុបចំនួន ១៨ ចំណុច ហើយក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយជូនប្រជាពលរដ្ឋគ្រប់ចំណុច៕

អត្ថបទទាក់ទង