រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ អញ្ជើញដឹកនាំក្រុមការងារ ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំដល់តំណាងគ្រួសារដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់

  • 499
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨ៈ០០ នាទី (នៅឃុំធ្លកវៀន) និងម៉ោង ៩ៈ០០ នាទី (នៅឃុំខ្នារឆ្មា) រួមដំណើរជាមួយ លោក គឹម ហ៊ ប្រធានអង្គការលោកខាងលិចជួបលោកខាងកើត បានចុះជួប សំណេះសំណាល និងផ្សព្វផ្សាយ ពន្យល់ណែនាំដល់តំណាងគ្រួសារដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់មកពីឃុំធ្លកវៀនចំនួន១០៦ នាក់ និងមកពីឃុំខ្នាឆ្មាចំនួន១៨៤ នាក់ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់។

គោលបំណងសំខាន់នៃការផ្សព្វផ្សាយពន្យល់ណែនាំអំពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋនៅជនបទ នៅក្នុងឃុំទាំងពីរ គឺចង់ឃើញពួកគាត់ផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល ហើយងាកមករកការបន្ទោរបង់នៅក្នុងបង្គន់អនាម័យវិញ ហើយដែលក្នុងនោះអង្គការលោកខាងលិចជួបលោកខាងកើតនិងផ្តល់ថវិកាមួយចំនួនសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានប័ណ្ណសម្គាល់ក្រ១, ក្រ២ និងការចូលរួមពីអជ្ញាធរភូមិ ឃុំ។ ថវិកាដោយមានការចូលរួមពីឯកឧត្តម និងនាមជាសប្បុរសជន ដើម្បីរួមចំណែកជាមួយអង្គការផ្តល់លទ្ធភាពបន្ថែមដល់ប្រជាពលរដ្ឋក្នុងការទទួលបានបង្គន់ប្រើប្រាស់ និងឈប់បន្ទោរបង់ពាសវាលពាសកាលជាបន្តរទៀត ៕

អត្ថបទទាក់ទង