រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំ វេទិកាពិគ្រោះយោបល់ស្តីពីការកសាង កម្មវិធី វិនិយោគ បីឆ្នាំរំកិល(២០២០-២០២២)

  • 472
  • ដោយ taravong

កំពង់ឆ្នាំងៈ នា ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅ សាល ប្រជុំ សាលាខេត្តកំពង់ឆ្នាំង បានបើកវេទិកាពិគ្រោះយោបល់ស្តីពីកសាង កម្មវិធី វិនិយោគ បីឆ្នាំរំកិល(២០២០-២០២២) ក្រោម អធិបតីភាព ឯកឧត្តម អម សុភា អភិបាល រង ខេត្តកំពង់ឆ្នាំង។

ដោយ មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាក្រុម ប្រឹក្សា ខេត្ត នាយក រងរដ្ឋបាល សាលា ខេត្ត ក្រុមការងារ កសាងផែន ការ ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ជុំ វិញ ខេត្ត និងមន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈគោល បំណង នៃការរៀបចំវេទិការពិគ្រោះយោបល់ នេះ គឺ ប្រមូល តម្រូវការអភិវឌ្ឍ របស់ ខេត្ត ដើម្បី ធ្វើ ជាធាតុ ចូល សម្រាប់ រៀប ចំ ផែនការ យុទ្ធសាស្ត្រ ថវិកា គម្រងថវិកា ប្រចាំ ឆ្នាំនិង រៀប ចំ កម្មវិធី វិនិយោគ បី ឆ្នាំរំកិល ខេត្ត។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អង្គវេទិកាត្រូវពិភាក្សាគ្នាអោយបានផុសផុលដើម្បីសិក្សាពីគំរោងអាទិភាពដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

អត្ថបទទាក់ទង