រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម កែវ ពៅ អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងសហការី នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកជម្ងឺពីរនាក់ប្ដីប្រពន្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។

  • 766
  • ដោយ taravong

ឯកឧត្ដម កែវ ពៅ អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងសហការី នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកជម្ងឺពីរនាក់ប្ដីប្រពន្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។ ប្ដីពិការជើងទាំងសងខាង ចំណែកឯកប្រពន្ធបាក់ឆ្អឹងត្រគាក។

អំណោយក្នុងនោះរួមមាន៖ អង្ករ ៣០ kg , ត្រីខកំប៉ុង ០១ យួរ , មី ០១ កេស , ឃីត ០១ , រទេះរុញ ០១ និងថវិកា ១០០,០០០រៀល ក្នុងពេលនោះដែរ ឯកឧត្ដម កែវ ពៅ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៤០០,០០០ រៀល ដល់គ្រួសាររងគ្រោះថ្នាក់ចរាចរណ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ដល់អ្នកជម្ងឺសម្រាកព្យាបាលក្នុងបន្ទប់នោះចំនួន ០៥ នាក់។

ក្នុងឱកាសនោះដែរ ពីរប្ដីប្រពន្ធ ដែលរងគ្រោះថ្នាក់ចរាចរណ៍ មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង បានគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្ដម កែវ ពៅ លោក ប្រាក់ សោភ័ណ្ឌ និងសហការី សូមឱ្យជួបទះតែពុទ្ធពរទាំង ៤ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ៕

អត្ថបទទាក់ទង