រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង

  • 963
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលចំនួន ២១៦នាក់។

ក្នុងនោះ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមានចំនួន ៣៦នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន ១៨០នាក់ រួមមាន ៖
-ថ្នាក់វរសេនីយ៍ទោ ចំនួន ៣៦ នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន ១៩ នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ៧៥ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ៤០ នាក់
-ថ្នា់ក់អនុសេនីយ៍ត្រី ចំនួន ០៩ នាក់
-និង ថ្នាក់ព្រិន្ទបាលទោ ចំនួន ០១ នាក់។

ពិធីនេះស្ថិតក្រោមអធិតីភាពរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត ប្រតិភូអមដំណើរនាយកដ្ឋានបុគ្គលិក ប្រធានសាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត និងដោយមានការចូលរួមពីលោក លោក-លោកស្រីស្នងការរង អនុប្រធានការិយាល័យកណ្ដាលនាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងសមាជិកអង្គពិធី សមាសភាពសរុបចំនួន ៣០៤ នាក់ ៕

អត្ថបទទាក់ទង