រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការស្វែងរកការគាំទ្រមតិ និងតួនាទី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ(គ.ក.ស.ក) និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារឃុំ(គ.ក.ន.ក) ក្នុងស្រុកកំពង់លែង។

  • 786
  • ដោយ taravong

ក្រោយពីដំណើរការវគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការស្វែងរកការគាំទ្រមតិ និងតួនាទី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ(គ.ក.ស.ក) និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារឃុំ(គ.ក.ន.ក) នៅស្រុកកំពង់លែង អស់រយះពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តកំពង់ឆ្នាំង។

ក្នុងវគ្គនេះដែរដោយក្នុងនោះមានការចូលរួមពី អង្គការ Save The Children សមាជិក គ.ក.ស.ក ខេត្ត ប្រធាន អនុប្រធាន គ.ក.ស.ក ស្រុក អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ និងមន្រ្តីអប់រំកុមារតូច ពិធីធ្វើនៅសាលប្រជុំសាលាស្រុកកំពង់លែង។

វគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អ ច្បាប់និងតួនាទី ដល់ សមាជិក គ.ក.ស.ក ខេត្ត ក្រុង ស្រុក និង សមាជិក គ.ក.ន.ក ឃុំ សង្កាត់ នេះមានគោលបំណងគឺដើម្បី៖
-ដើម្បីលើកកម្ពស់ការអនវត្ត អភិបាលកិច្ចល្អ។
-ផ្តល់ចំណេះដឹងពីលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-បង្កើនចំណេះដឹង ជំនាញ និងបច្ចេកទេស ក្នុងការស្វែងរកការគាំទ្រមតិ។
-រំលឹកការតាមដាន ត្រួតពិនិត្យ ការរៀបចំរបាយការណ៍ និងការស្វ័យវាយតម្លៃមត្តេយ្យសិក្សាសហគមន៍។
-ពង្រឹងសមត្ថភាពអំពី តួនាទីភារកិច្ច គ.ក.ស.ក និងគ.ក.ន.ក ៕

អត្ថបទទាក់ទង