រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងផ្ដល់បច្ចេកទេស ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ឃុំ ដល់សមាជិកក្រុមតំណាងភូមិ ចំនួន០៣ ឃុំ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 903
  • ដោយ taravong

នាព្រឹកថ្ងែសុក្រ ៨កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹង ថ្ងែទី០៦ ខែ កញ្ញា ឆ្នាំ ២០១៩ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងផ្ដល់បច្ចេកទេស ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ឃុំ ដល់សមាជិកក្រុមតំណាងភូមិ ចំនួន៤ ថ្នាក់ ក្នុងឃុំចំនួន ០៣ គឺឃុំទួលខ្ពស់ ឃុំខ្លុងពពក និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមសុបចំនួន១៨០ នាក់ ស្រីចំនួន៥២ នាក់។

គោលបំណងនៃការចុះសម្របសម្រួលត្រួតពិនិត្យនេះដើម្បីតម្រង់ទិសបន្ថែមដល់សិក្ខាកាម អោយបានយល់កាន់តែច្បាស់អំពីខ្លឹមសាមេរៀន បានដឹងពីគោលបំណងនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គោលនយោបាយ និងអត្ថប្រយោជន៍នៃបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រនៅតាមភូមិនីមួយៗ គឺដើម្បីសម្រួលដល់ការផ្ដល់សេវា និងជំនួយផ្សេងៗ ដល់គ្រួសារក្រីក្រ។ ឧទាហរណ៍សេវាទាំងនោះ រួមមានដូចជាៈ សេវាសុខភាពឥតគិតថ្លៃ អាហារូបករណ៍សម្រាប់សិស្សក្រីក្រ ការចែកដីសម្បទានសង្គមកិច្ច និងការផ្ដល់សេវាផ្នែកកសិកម្ម…។ល។ជាងនេះទៅទៀតនោះគឺទទួលបានពីកម្រិតភាពក្រីក្រ ដើម្បីកំណត់ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិអាទិភាពសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ហើយក៏អាចប្រើប្រាស់ ដើម្បីវាស់វែងការប្រែប្រួល នៃកម្រិតភាពក្រីក្រនៅក្នុងមូលដ្ឋាន។

អត្ថបទទាក់ទង