រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបលល់ស្តីពីការរៀបចំកម្មវិធីម្រាប់ពង្រឹងវិស័យទឹកស្អាត និងអនាម័យនៅខេត្តកំពង់ឆ្នាំង ២០២០-២០២២

  • 708
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅ ព្រឹក ថ្ងៃទី៤ កញ្ញា ២០១៩ នៅសណ្ឋាគារ សុខថៃសាន្ដ ក្រុ ង កំពង់ឆ្នាំង មាន រៀប ចំ សិក្ខាសាលាពិគ្រោះយោបលល់ស្តីពីការរៀបចំកម្មវិធីម្រាប់ពង្រឹងវិស័យទឹកស្អាត និងអនាម័យនៅខេត្តកំពង់ឆ្នាំង ២០២០-២០២២ក្រោមអធិបតីភាពឯកឩត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង មាន ការ អញ្ជើញ ចូលរួមពី លោក កែវ សូត្រា អនុប្រធានមន្ទីរអភវឌ្ឍន៍ជនបទ់ខេត្ត លោក ហ្វ្រេស័រ ហ៊្គហ្វ ប្រធានកម្មវិធីអង្គការ water aid លោក លោកស្រី មន្ទីរ អង្គភាព ជុំ វិញ ខេត្ត និង ស្រុក គោលដៅ។

សិក្ខាសាលាពិគ្រោះយោបលល់ រៀប ចំ ឡើង ក្នុងគោលបំណងប្រមូលដៃធាតុចូលពីដៃគូរពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីពង្រឹងវិស័យទឹកស្អាត និងអនាម័យ និងធ្វើបច្ចុប្បន្នភាពវិស័យទឹកស្អាត និងអនាម័យនៅខេត្តកំពង់ឆ្នាំងត រៀបចំដោយអង្គការwater aid។

ថ្លៃងក្នុង ឱកាសនោះ ឯកឧត្តម អម សុភា បាន មាន ប្រសាសន៍ លើក ឡើង ថា៖ ដើម្បីឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៏ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព និងផែនការសកម្មភាពរបស់រដ្ឋបាលខេត្តគឺឆ្នាំ២០២៣ ត្រូវសម្រេចឲ្យបាន ១០០ % លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដូចនេះសូមដៃគូអភិវឌ្ឍន៏ទាំងអស់ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ត្រូវរួមសហការគ្នាឲ្យរលូនបន្តទៀតក្នុងការជំរុញ និងបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ការទុកដាក់និងបរិភោគទឹកដែលមានសុវត្ថិភាព ការប្រតិបត្តិអនាម័យល្អនៅក្នុងគ្រួសារ សាលារៀន និងសហគមន៏។

ឯកឧត្តម បាន មាន ប្រសាសន៍ បន្ដ ទៀត ថា៖ អង្គការ Water Aid បន្តសកម្មភាពនៅស្រុកគោលដៅគឺស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកម្មវិធីសម្រាប់ពង្រឹងវិស័យទឹកស្អាតនិងអនាម័យ ដើម្បីប្រមូលធាតុចូល និងមតិយោបល់ផ្សេងៗពីអ្នកពាក់ព័ន្ធ ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ ២០២០ ដល់ ២០២២ វាជាការរួមចំណែករបស់អង្គការWater Aid ក្នុងការឆ្លើយតបផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ជាតិ លើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងការលើកកម្ពស់អនាម័យជនបទ។

ជាមួយ គ្នានោះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាការរួមចំណែកក្នុងការផ្តល់ធាតុចូលពីសមាជិក សមាជិកា គ្រប់ភាគីពាក់ព័ន្ធ ពិភាក្សា ផ្តល់មតិយោបល់ល្អៗ បទពិសោធន៍ល្អជាក់ស្តែង ដើម្បីឲ្យផែនការឆ្នាំ២០២០ ២០២២សម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ឆ្នាំងមានភាពសុក្រឹត្យ និងជាក់លាក់ ច្បាសលាស់។ បន្ថែម ពីនោះ ឯកឧត្តម អភិបាលរ ងខេត្ត ក៏បាន សំណូមពរឲ្យអង្គការ Water Aid គៀរគរដៃគូរដើម្បីពង្រីកសកម្ម
ភាពឲ្យដល់គ្រប់ស្រុកទូទាំងខេត្ត ។

អត្ថបទទាក់ទង