រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជាឆ្នាំ ២០១៩ ក្នុងស្រុកកំពង់លែង

  • 905
  • ដោយ taravong

នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមនាគមន៍ ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជា ឆ្នាំ២០១៩ ក្នុងស្រុកកំពង់លែង ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូថ្នាក់ក្រសួង ថ្នាក់ខេត្ត អាជ្ញាធររដ្ឋបាលស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីឃុំចំនួន ៦(ច្រណូក ដារ ស្វាយរំពារ សំរោងសែន ប្រឡាយមាស និងសំរោងសែន) ក្នុងស្រុក សរុប ២២២ នាក់ ។
ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបញ្ជាក់ថា កម្មវិធីអ្នកស្ម័គ្រចិត្ត ICT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យា ហៅកាត់ថា NIPTICT សហការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង (NIA Korea) និង សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

គួររំលឹកផងដែរថា កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ត្រូវបានអនុវត្តនៅក្នុងស្រុកកំពង់លែងរយះពេល៤ ឆ្នាំមកហើយ ដែលមានគោលបំណងសំខាន់ចំនួន ៦ ចំណុច រួមមាន:
១-បង្កើតចំណងមិត្តភាពរវាងយុវជន
២-លើកទឹកចិត្តសិស្ស និងយុវជនក្នុងមូលដ្ឋានឱ្យស្រលាញ់ការសិក្សា
៣-លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន
៤-កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាព័ត៌មានរវាងទីក្រុង និងជនបទ
៥-លើកកម្ពស់ការចែករំលែកព័ត៌មាន
៦-ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។
កម្មវិធីICT បណ្តុះបណ្តាលទៅលើមុខវិជ្ជាចំនួន ៤ គឺ ជំនាញកុំព្យូទ័រ និងកម្មវិធីទូរស័ព្ទដៃ គណិតវិទ្យា ភាសាអង់គ្លេស និងមុខវិជ្ជាបំណិនជីវិត ។ ជាលទ្ធផលសម្រាប់ស្រុកកំពង់លែង សរុបការបណ្តុះបណ្តាលចាប់ពីឆ្នាំ២០១៥ មកមានសិក្ខាកាមសរុបចំនួន ២,៤០៨ នាក់ ជាមន្ត្រី ១១៥ នាក់ ជាសិស្សានុសិស្ស ១,១៧៩ នាក់ ។

មានប្រសាសន៍ផ្តាំផ្ញើនាឱកាសនោះដែរឯកឧត្តមប្រធាន បានសម្តែងនៅការកោតសរសើរ និងអបអរសាទរចំពោះក្មួយៗអ្នកស្ម័គ្រចិត្ត ICT ដែលបានបញ្ចប់បេសកកម្មស្ម័គ្រចិត្តរបស់ខ្លួនប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការណ៍របស់អាជ្ញាធរមូលដ្ឋានដ្ឋានឃុំ នាយកសាលា ទាំង ៦ឃុំ រួមនឹងគណៈអភិបាលស្រុក ដែលបានសម្របសម្រួលបានយ៉ាងល្អ និងបានដើរតួនាទីជាអាណាព្យាបាលរបស់ក្មួយៗអ្នកស្ម័គ្រចិត្តក្នុងរយះពែលពេញ ១ ខែនេះ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព និងសិ្នតស្នាលបំផុត ទាំងការស្នាក់នៅ និងការបណ្តុះបណ្តាល ។ ឯកឧត្ដមក៍សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលមូនិធិកាតព្វកិច្ចសកលទូគមនាគមន៍ ដែលបានគាំទ្រដល់វិទ្យាស្ថានជាតិ NIPTICT ក្នុងកម្មវិធីស្ម័គ្រចិត្ត ICT ឆ្នាំ២០១៩ ដែលការគាំទ្រនេះបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការរួមចំណែកអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រដ្ឋាភិបាលអេឡិចត្រូនិច អោយទទួលបានជោគជ័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានប្រគល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ក្មួយៗអ្នកស្ម័គ្រចិត្តICT ២៤ នាក់ កុំព្យូទ័រលើតុចំនួន ១២ គ្រឿងដល់រដ្ឋបាលឃុំ និងអនុវិទ្យាល័យ សៀវភៅអាន (ខ្ញុំចង់ដឹងអំពីវិទ្យាសាស្ត្រពិភពលោក ) និងលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមផងដែរ ៕

This image has an empty alt attribute; its file name is image-70-1024x768.png

អត្ថបទទាក់ទង