រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០-២០២២) ស្រុកសាមគ្គីមានជ័យ

  • 751
  • ដោយ taravong

នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០- ២០២២) ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង , លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ។

ដូចនេះការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការធ្វើឲ្យខ្លឹមសារនៃផែនការអភិវឌ្ឍន៍ស្រុកទៅជាសកម្មភាព ឬសេវាជាក់ស្ដែងដែលមានភ្ជាប់នូវចំណាយមូលនិធិសម្តៅលើក កម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍក្នុងស្រុកសម្រាប់រយៈពេលបី ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
ទើបនៅថ្ងៃនេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាសមារហណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២០-២០២២ ) ថ្នាក់ស្រុក ដើម្បីធានាឲ្យមានសង្គតិភាពក្នុងការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយផ្អែកតាម
អនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុលោមតាមប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការលេខ ០៧៨ ផក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេសស្ដីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង។

សិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០-២០២២) របស់ស្រុកសាមគ្គីមានជ័យ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី និងនាងកញ្ញា ជាប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាពរដ្ឋបាលខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត , ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក , ការិយាល័យជុះនាញជុំវិញស្រុក , មេឃុំ , ជំទប់ទី១ និងស្មៀនឃុំ សរុបសមាសភាពចូលរួមចំនួន ៨២ នាក់ ស្រី ១៤ នាក់ ៕

អត្ថបទទាក់ទង