រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញគោរពវិញ្ញាណក្ខណ្ឌ សពឯកឧត្តម អុិន ណារី

  • 703
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និងសមាជិកក្រុមប្រឹក្សាខេត្ត រួមនិង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខណ្ឌសព ឯកឧត្តម អិុន ណារី សមាជិក ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយលោកជំទាវ ប៉ែន ស៊ីណា ជាភរិយា កូន ចៅ និង ក្រុមគ្រួសារ ដោយសង្វែកជាទីបំផុត និងសូម ឧទ្ទិស បួងសួង ដល់វិញ្ញាក្ខន្ធ របស់ឯកឧត្តម អុិន ណារី បានទៅកាន់ សុខតិភពកុំបីឃ្លាងឃ្លាតឡើយ។

ឯកឧត្តម បានបញ្ជាក់ថា មរណៈភាពរបស់ឯកឧត្តម អុិន ណារី នាពេលនេះ គឺជាកាបាត់បង់ ស្វាមី ឪពុក ជីតា ដែលជា ទីគោរពស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារ ធម៌ ដោយកន្លងមកឯកងឧត្តម តែងតែយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារនិង អប់រំ ទូន្មានកូនចៅ ធ្វើអោយក្រុមគ្រួសារ រស់នៅ មានភាពរីករាយ និង សុភមង្គល។ លើសពីនេះទៀតការបាត់បង់ឯកឧត្តម អិុន ណារី ជាការបាត់បង់ថ្នាក់ដឹកនាំនិងមន្រ្តីដ៏ល្អម្នាក់ របស់ រដ្ឋបាល ខេត្តកំពង់ឆ្នាំង ដែលពោរពេញដោយសមត្ថភាព ទឹកចិត្តល្អ យោគយល់ អធ្យាស្រ័យ និងទំនាក់ទំនងល្អជាមួយ ថ្នាក់ដឹកនាំ ក៍ដួចជាមន្រ្តីក្រោមឱវាទ ដោយកន្លងមកនេះ ទទួលបានការគោរពស្រឡាញ់ ពីថ្នាក់ដឹកនាំមន្រ្តីរាជការ និងមជ្ឈដ្ឋានទូទៅ។

ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីឯកឧត្តម បានឃ្លាត ឆ្ងាយទៅក៏ពិតមែន ប៉ុន្តែបាន បន្យល់ទុកនូវវីរៈភាពអង្គអាច ក្លាហាន និង បទពិសោធន៍ការងារទូទៅដែលល្អៗ សម្រាប់ មន្រ្តីរាជការ ក្នុងការអនុវត្តបន្តទាំងនៅក្នុងកិច្ចការងារ មូលដ្ឋាន និង កិច្ចការជំនាញផងដែរ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត នាំយកនូវថវិកា ចំនួន ៨,០០០,០០០រៀល ដែលជាថវិការបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង ក្រុមប្រឹក្សាខេត្ត ដើម្បី ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនេះ ៕

អត្ថបទទាក់ទង