រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មាន បែបសន្តិភាព

ដោយ taravongចំនួនទស្សនា (47)

កំពង់ឆ្នាំងៈ សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មានបែបសន្តិភាព ត្រូវបានធ្វើឡើងនៅមន្ទីរព័តមានខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយដល់ អ្នកសារព័តមាន និង ក្រុមការងារព័ត៌មាននៅតាមមន្ទីរអង្គ
ភាពក្រុងស្រុកក្នុងខេត្តខេត្តកំពង់ឆ្នាំងចូលរួមសរុបចំនួន៨៧នាក់ស្រី៤៥នាក់។

អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះធ្វើឡើងនៅថ្ងសទី១៧ ខែកញ្ញា ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងនិងឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន
និង ជាប្រធានមន្ទីរព័តមានខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈប្រព័ន្ធផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានការរីកចម្រើនជាខ្លាំង ដោយមានប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និង ប្រព័ន្ធផ្សព្វរបស់ឯកជន មានវិទ្យុ ទូរទស្សន៍កាសែត ទស្សនាវដ្តី ប្រព័ន្ធទំនាក់ទំនងសង្គម គេហទំព័រ និង កាសែតអេឡិចត្រូនិច ដែលកំពុងតែធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា កត្តានៃការរីកដុះដាល នៃប្រ័ន្ធផ្សព្វផ្សាយនេះ បានបង្ហាញអោយឃើញអំពីការរីកចម្រើនលទ្ធិប្រជាធិបតេយ្យ សិទ្ធសិរីភាព ក្នុងការបញ្ចេញមតិ ប្រកបដោយសមធម៌ និងគុណធម៌ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិ
បាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញមានការ
គោរពសិទ្ធមនុស្ស និង អនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធេបតេយ្យ សិរីភាពនៃការបញ្ចេញមតិ ដោយគោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ស្តីពីរបបសារព័ត៌មាន ។

ឯកឧត្តមអៀង វុធ បានថាៈ ជាការកត់សម្គាល់វិស័យព័ត៌មានបានផ្សារភ្ជាប់ យ៉ាងជិតស្និត ក្នុងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសារ
ព័ត៌មាន ឌីជីថល បណ្តាញទាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នផងដែរ ។ ដោយសារការរីកចម្រើន នៃប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាដ៍សំបូរបែប ធ្វើអោយព័ត៌មានក្លែងក្លាយត្រូវបានគេប្រឌិតឡើង ដើម្បីបង្ខូចឬ បង្កើតជាការ
ភាន់ច្រឡំក្នុងគោលបំណងទុច្ចរិតនានា ដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ ជាពិសេសផ្នែកសេដ្ឋកិច្ច និង ការកេងចំណេញខាងផ្នែកនយោ
បាយជាដើម។

ឯកឧត្តមអៀង វុធបានបញ្ជាក់ផងដែរថាៈសិក្ខា
សាលានាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័តមាន និង ក្រុមការងារព័ត៌មាន នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបានចូលរួមផ្លាស់ ប្តូរយោបល់ និង ពិភាក្សា ចែករំលែកនូវគោលគំនិតសន្តិភាព ដែលមានជាទម្រង់ ការប្រមូលព័ត៌មានប្រកបដោយតុល្យភាព ការស្វែងរកព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
និង ទប់ស្កាត់រាល់ព័ត៌មាន ញុះញង់បង្ករអោយមានហឹង្សានៅក្នុងស្មាតីរួមចំណែកអោយសង្គមជាតិ មានសុខសន្តិភាពបង្កើនការអភិវឌ្ឍន៍អោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

សូមបញ្ជាក់ថាអង្គសិក្ខាសាលាដំណើរការទៅបានដោយមានឧបត្ថម្ភថវិកាពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងអង្គការ(ACT)។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ?

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ? បើចង់ជ្រាបច្បាស់ សូមអញ្ជើញទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។ សូមអរគុណ!

បាន​បង្ហោះ​ដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅ សុក្រ 1 មីនា 2019
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 8 ម៉ោងមុន