រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុករលាប្អៀរ​ រៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឆ្នាំ២០២០-២០២២

  • 934
  • ដោយ taravong

នៅព្រឹកថ្ងៃអង្គារ ៤រោចខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៧​ខែកញ្ញា ឆ្នាំ ២០១៩នេះ រដ្ឋបាលស្រុករលាប្អៀរ​ បានដំណើការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុករលាប្អៀរ ឆ្នាំ២០២០-២០២២ ក្រោមអធិបតីភាព
ឯកឧត្តម ស្រ៊ន​ សំឫទ្ធី​ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត
និងអញ្ជើញចូលរួម មាន ក្រុមប្រឹក្សាស្រុក គណៈអភិបាល លោក លោកស្រី ទីប្រឹក្សា ខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ អធិការនគរបាលស្រុក ការិយាល័យជុំវិញស្រុក គណៈកម្មាធិការកសាងផែនការ ឃុំទាំង១៣អង្គការ សមាគម វិស័យឯកជន ដៃគូអភិវឌ្ឍន៏ ក្នុងស្រុក សរុប ១១៧នាក់ ស្រី ៣៥ នាក់។

សូមបញ្ជក់ផងដែរថាចំពោះគម្រោង អាទិភាព ទាំង០៤ វិស័យ ដែលបានលើកក្នុងសិក្ខាសាលា សរុបចំនួន ៤៤៩ គម្រោង
-គម្រោង ស្រុក ចំនួន ៨៤ គម្រោង
-គម្រោង ឃុំ ចំនួន ៣៦៥ គម្រោង
ជាលទ្ធផល គម្រោងឃុំចំនួន ១២៥​ និងគម្រោងស្រុកចំនួន ១ត្រូវបានដៃគូរអភិវឌ្ឍន៍ និងមន្ទីរជំនាញពាក់ព័ន្ធគាំទ្រ ៕

អត្ថបទទាក់ទង