រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៅវត្តតាំងខ្មៅ ឃុំពាម ស្រុកសាមគ្គីមានជ័យ

  • 705
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ា ស្រី វុឌ្ឍី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៅវត្តតាំងខ្មៅ ឃុំពាម ស្រុកសាមគ្គីមានជ័យ។

មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ។ ក្នុងពិធីកាន់បិណ្ឌនេះឯកឧត្តមបណ្ឌិត បានប្រគេនទេយ្យវត្ថុដល់វត្តចំនួន ០៣គឺ៖ វត្តតាំងខ្មៅ វត្តរលាំងនាគ និងវត្តច្រកត្នោត។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន÷ អង្ករចំនួន ៣បាវ ទឹកក្រូច ៣កេស សាដក់ ២ប្រអប់ ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៣យួរ ស្ករស ៥គីឡូក្រាម អំបិល ៥គីឡូក្រាម ប៊ីចេង ៣កញ្ចប់ សៀវភៅ ៦០ក្បាល សាប៊ូ ៥គីឡូក្រាម មី ១កេសធំ និងទឹកសុទ្ធ ៣កេស ៕

អត្ថបទទាក់ទង