រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩

  • 1.1ពាន់
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០១៩ និងផ្ដល់រង្វាន់ដល់សិស្សនិទ្ទេសA, B, C នៅសាលប្រជុំខេត្តកំពង់ឆ្នាំង។ ក្នុងពិធីជួបសំណេះសំណាលនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងារថ្នាក់ជាតិ ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស។

អត្ថបទទាក់ទង