រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 711
  • ដោយ taravong

កំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមព្រះរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យការសាងសង់សាលាបឋមសិក្សា ដែលជាព្រះរាជអំណោយដ៍ថ្លៃថ្លា របស់ព្រះមហាក្សត្រ ផ្ដល់ជូនសាលាបឋមសិក្សាសេះស្លាប់ និងជួយសម្រួលកែលម្អរលំនៅដ្ឋាន ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។

ការចុះពិនិត្យការដ្ឋានអមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូរទៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត ឯកឧត្ដម លោក ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ផងដែរ ៕

អត្ថបទទាក់ទង