រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាយទាហាន នាយទាហានរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ដោយ taravongចំនួនទស្សនា (458)

កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃសុក្រ ៥រោច ខែអស្សុជ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត​កំពង់ឆ្នាំង បានរៀបចំពិធីចែកអាវរងា ជូនដល់នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងពិធីនោះ​ ក៏​មានការអញ្ជើញ​ចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេសទាំងអស់។

ជាកិច្ចចាប់ផ្តើម លោក​ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរង យោធភូមិភាគពិសេស បានមានមតិស្វាគមន៍ ដល់គណៈអធិបតី ក៏ដូចជាអង្គពិធីទាំងមូល និង រាយការណ៍សង្ខេបពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។

ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានមានមតិសំណេះសំណាល និង ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនដល់នាយទាហាន នាយទាហានរងទាំងអស់ ហើយក៏បានជម្រាបផងដែរថា សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត តែងតែរួមសុខ រួមទុក្ខ ជាមួយកង កម្លាំងប្រដាប់អាវុធយើង គ្រប់ទីកន្លែង និង គ្រប់ពេលវេលាជានិច្ច។

ជាចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើ និង ក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឱ្យបានល្អ ត្រូវប្តេជ្ញាដាច់ខាត ចូលរួមថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ កុំជឿលើការឃោសនារបស់បុគ្គលមួយចំនួន និង បានចែកអាវរងា ជូនដល់នាយទាហាន នាយទាហានរង និង អង្គភាពចំណុះយោធភូមិភាគពិសេសទាំងអស់។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន