រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ ដង្ហែរអង្គកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃ បន្តកសាងព្រះវិហារ វត្តធម្មសុវណ្ណ ហៅវត្តចុងឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 826
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញ ដង្ហែរអង្គកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃ បន្តកសាងព្រះវិហារ វត្តធម្មសុវណ្ណ ហៅវត្តចុងឈើត្រាច ដែលស្ថិតនៅក្នុងភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីដង្ហែរអង្គកឋិនទាននេះ ក៏មានការចូលរួមជាមួយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ៕

អត្ថបទទាក់ទង