រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជម្រុញឱ្យថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាមាននៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស

  • 513
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត​ ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ បានជម្រុញឱ្យថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។ ឯកឧត្ដមបានជម្រុញបែបនេះ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីពិនិត្យលើបញ្ហាដែលនៅសេសសល់ និងរៀបចំផែនការសម្រាប់ធ្វើវេទិកាសាធារណៈ ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី ពីបញ្ហាសន្តិសុខ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដម  លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានមន្ទីរ អង្គភាព  អភិបាល អភិបាលរងស្រុក សមាជិក សមាជិការបស់ក្រុមការងារ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងស្រុកទាំងអស់។

ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចបាន៖
១.​ ពិនិត្យ និងដោះស្រាយបន្តលើបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
២.​ ត្រៀមប្រតិទិន ដើម្បីរៀបចំផែនការសម្រាប់ធ្វើវេទិកាសាធារណៈ ឆ្នាំ២០២០។
៣.​ ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី របស់ក្រសួងមហាផ្ទៃ ដល់សមាជិក សមាជិកា ក្រុមការងារ។

ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកសាគ្គីមានជ័យទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព អោយបានគង់វង្សទុកអោយក្មេងជំនាន់ក្រោយ និងប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ៕

អត្ថបទទាក់ទង