រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមកីឡាករអុំទូក​ង​ ឈ្មោះ​ “ក្តាមប្រៃ”​

  • 788
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ​ ១៤រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៩នេះ​ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនៃស្នងការដ្ឋានចុះសួរសុខទុក្ខក្រុមកីឡាករអុំទូក​ង​ ឈ្មោះ​ "ក្តាមប្រៃ"​ ស្ថិតនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ដើម្បីត្រៀមចូលរួមការប្រកួតនៅរាជធានីភ្នំពេញ​ ក្នុងព្រះរាជពិធីបុណ្យអុំទុក​ អកអំបុក​ និងសំពះព្រះខែនាពេលខាងមុខនេះ។

បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគសរុបថវិកាចំនួន​ ៩៩៣,០០០​ រៀល និងសម្លៀកបំពាក់កីឡាករអុំទូក​ ព្រមទាំងថវិកាចំនួន​ ៤,០០០,០០០រៀល​ ផ្តល់ជូនគណៈកម្មាធិការគ្រប់គ្រងទូក​ និងកីឡាករអុំទូកចំនួន​ ៨០នាក់​ ដោយក្នុងម្នាក់ៗទួលបានថវិកាចំនួន​ ៥០,០០០រៀល​។

ឆ្លៀតក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ក៏បានមានប្រសាសន៍ផ្តាំផ្ញេីដល់ក្រុមកីឡាករទាំងអស់​ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ​ និងខិតខំហ្វឹកហាត់សមអុំទូកជាប្រចាំអោយបានខ្លាំង​ ដេីម្បីត្រៀមប្រកួតយកជ័យលាភីនាពេលខាងមុខនេះ​ ៕

អត្ថបទទាក់ទង