រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម​ ស៊្រន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុកទឹកផុស ចំនួន២រូប

  • 988
  • ដោយ taravong

មន្ត្រីពីររូបត្រូវបានតែតាំងជាអភិបាលរងស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង
……………………
កំពង់ឆ្នាំង ៖ មន្ត្រីពីររូបត្រូវបានតែតាំងជាអភិបាលរងស្រុកទឹកផុស ដែលពិធីប្រកាសចូលកាន់តំណែង អភិបាលរងទាំង២រូបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩
នេះ ក្រោមអធិបតីភាពឯកឧត្តមស៊្រន សំឫទ្ធី អភិបាលរង
ខេត្តកំពង់ឆ្នាំង។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកសុខ សុន្ធីរ និង លោកសូត្រ សង់ ជាអភិបាលរងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមាន
ប្រសាសន៍ ដោយគូសបញ្ជាក់ថា ការផ្លាស់ប្តូរ ការតែងតាំង
មុខតំណែងមន្ត្រី ធ្វើឡើងទៅតាមតម្រូវការជាក់ស្តែង នៃការ
ងារ និង នីតិវិធីដែលបានកំណត់ក្នុងច្បាប់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមស៊្រន សំឬទ្ធី បានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកទាំង២រូប ដែលទើបតែងតាំងថ្មី ត្រូវខិតខំក្នុងការបំពេញភារះកិច្ច ជម្រុញបង្កើននូវប្រសិទ្ធភាពការងារ ដឹកនាំគ្រប់គ្រងរដ្ឋ
បាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើនូវ
សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲបានល្អ ដោយស្មារតីយកចិត្តទុកដាក់នឹងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវចូល
រួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲបានល្អប្រសើរ ។

អត្ថបទទាក់ទង