រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេច ចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលនិងនាំយកព្រះរាជអំណោយ និងអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ចំនួន២៥ទូក ខេត្ត​កំពង់ឆ្នាំង

  • 1.6ពាន់
  • ដោយ taravong

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩សម្ដេច ចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សា ព្រះមហាក្សត្រ ទេសរដ្ឋមន្ត្រីក្រសួងបរមរាជវាំង បានអញ្ជើញជួបសំណេះសំណាលនិងនាំយកព្រះរាជអំណោយ និងអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ចំនួន២៥ទូកកីឡាករ ចំនួន១៣៦០នាក់ ដែលបានមកចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ព្រះរាជអំណោយ និងអំណោយរួមមាន ÷
១.ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសាក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានថវិកាចំនួន ២០០ ០០០រៀលក្នុង១ទូក ,ក្រមា០១ ក្នុងម្នាក់ ។
២.អំណោយសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ទូកនីមួយៗទទួលបានថវិកាចំនួន ៧០០,០០០៛,អង្ករ១៥០ គីឡូក្រាម ,មី ១០កេស ,បារីសេកមាស០៥សុង ,ទឹកបរិសុទ្ធ១០កេស ,តង់ខៀវចំនួន២ តង់ ,ទឹកបរិសុទ្ធ ៥ ធុងក្នុងមួយថ្ងៃ (រយៈពេល៣ថ្ងៃ) និងអនុគណៈកម្មការដឹកនាំទូកទាំង ៦ ក្រុង ស្រុក ទទួលបាន ១,០០០,០០០៛ក្នុងមួយក្រុង ស្រុក និងមានអំណោយសម្រាប់កីឡាករ កីឡាការិនីក្នុងម្នាក់ទទួលបាន ខោខ្លី០១ ,អាវយឺត០១ ,មួក០១ ,ក្រម៉ា០១។
៣. ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការនៃ គណៈកម្មការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឧបត្ថម្ភ ដល់ទូកនីមួយៗ ក្នុងខេត្តកំពង់ឆ្នាំងនូវថវិកា ២០០,០០០៛។
៤. សប្បុរសជនជួយឧបត្ថមដល់អនុគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង សម្រាប់បម្រើអោយកិច្ចការទូទៅក្នុងរយៈពេលព្រះរាជពិធី រួមមាន៖
-លោកជំទាវ កែ ច័ន្ទមុនី ថវិកាចំនួន ១,០០០,០០០៛
-ឯកឧត្តម ឌួង សុវ៉ាង ថវិកាចំនួន ៥០០,០០០៛
-ឯកឧត្តម ញ៉ែម វ៉ាលី ថវិកាចំនួន ១,០០០,០០០៛
-លោកជំទាវ កុប ម៉ារីយ៉ាស់ ថវិកាចំនួន ១,០០០,០០០៛ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះឯកទូល​ព្រះបង្គុំ យើង​ខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរព្រះគុណបំផុត ចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លា​របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ និង​ សូមលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតារក្សាព្រះមហាសេ្វតឆ័ត្រ សូមជួយបីបាច់រក្សា ព្រះអង្គទាំងទ្វេ និងសម្ដេចឯកឧត្តម​ លោកជំទាវ​ សូមមានព្រះរាជសុខភាពល្អបរិបូណ៌ ប្រាជ្ញាភ្លឺថ្លា ពលានុភាពខ្លាំងក្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរជានិច្ចតរៀងទៅ ។

បន្ថែម​ពីនោះ ដោយគុណូបការៈដ៏ឧត្តុងឧត្តម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណ និងកត្តញ្ញូបំផុត ចំពោះសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដែលតែងតែចំណាយ ធនធានផ្ទាល់និងយកអស់កម្លាំងកាយ កម្លាំងចិត្ត ក្នងការជួយឧបត្ថម្ហគាំទ្រពុំអាចកាត់ថ្លៃបាន គ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ អស់វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយតាមបីបាច់រក្សា សម្តេច និងលោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រឡាញ់របស់សម្តេច សូមមានសុខភាពល្អបរិបូណ៌ ប្រាជ្ញាភ្លឺថ្លា ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសមប្រកបពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លៀតឡើយ ។

ព្រមទាំង​ គោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សូមសមប្រកបដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីអាក់ខានឡើយ ។

អត្ថបទទាក់ទង