រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ដើម្បីក្ដាប់ និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន

  • 687
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានរៀបចំវេទិកាសាធារណៈ ដើម្បីក្ដាប់ និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

វេទិកាប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមសរុបចំនួន ១៥០ នាក់ស្រី ៩៨ នាក់។

ក្នុងអង្គវេទិកាសាធារណៈនោះដែរមានសំណូមពរដែលទទួលបានពីអាជ្ញាធរ និងប្រជាពលរដ្ឋ ចំនួន ៣ចំណុច ក្នុងនោះក្រុមការងារ និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានដោះស្រាយរួចចំនួន ២ចំណុច នៅសល់ ១ចំណុច ក្រុមការងារនឹងបន្តពិនិត្យដោះស្រាយជាបន្តទៀត ៕

អត្ថបទទាក់ទង