រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ព្រមទាំងកុមារទុរគត ចំនួន១០៣គ្រួសារ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា

  • 465
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាឃុំពង្រ មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ព្រមទាំងកុមារទុរគត ចំនួន១០៣គ្រួសារ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះធម្មានុវឌ្ឍន៍ វង្ស កុសល ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាព្រះអនុគណស្រុករលាប្អៀរ ព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាព្រះចៅអធិការវត្តគីរីធម្មរាជ ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ព្រះគ្រូ មន្តទិនោ នាង ភារុណ ជំនួយការសាលាអនុគណស្រុករលាប្អៀរ ព្រះគ្រូ ឥន្ទប្បញ្ញោ សេង ដា ព្រះចៅអធិការវត្តទ្រា និងជាជំនួយការសាលាអនុគណស្រុករលាប្អៀរ លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក ស្រី សោភ័ណ្ឌ ក្រុមការងារខេត្ត លោក ខែក សុផល ប្រធានក្រុមប្រឹក្សាឃុំ ព្រមទាំងក្រុមប្រឹក្សាឃុំ។

អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ស្ករស១ គីឡូ ប៊ីចេង១គីឡូ ទឹកត្រីយួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ មី១កេះ ថវិកា ១០,០០០រៀល ៕

អត្ថបទទាក់ទង