រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី-ខេត្ត

  • 858
  • ដោយ taravong

កំពងឆ្នាំង ៖ ព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុករលាប្អៀរ រៀបចំពិធិផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីផ្សព្វផ្សាយ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ អភិបាល អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ។

ក្នុងការកែទម្រង់នេះគឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ទី១. ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។ ទី២. ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ទី៣. ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

គូសបញ្ជាក់ផងដែរថា៖ រដ្ឋបាលស្រុកបានរៀបចំផ្សព្វផ្សាយអនុក្រឹត្យ លេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី-ខេត្ត គោលបំណងនៃអនុក្រឹតគឺធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិត ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងសេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង