រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសំណេះសំណាល ជាមួយ សមាជិក សមាជិកា ដើម្បីពង្រឹងបេសកកម្ម និងបុព្វហេតុរបស់ខ្លួន

  • 805
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសំណេះសំណាល ជាមួយ សមាជិក សមាជិកា ដើម្បីពង្រឹងបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ក្រោមប្រធានបទ "យុទ្ធសាស្រ្ដ និងវិធីសាស្រ្តក្នុងការផ្ដល់ឱកាសយុវជនតាមរយៈការរៀបចំកម្មវិធី"។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង ពិទូ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង។ មានការចូលរួមពី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ស.ស.យ.ក ខេត្ត លេខាធិការដ្ឋានខេត្ត លោកប្រធាន ស.ស.យ.ក ក្រុង ស្រុក ប្រធាន ស.ស.យ.ក ឃុំ សង្កាត់ ៕

អត្ថបទទាក់ទង