រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រគល់Tablets ជូនឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង សម្រាប់ អនុវត្ត កម្ម វិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ

  • 600
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់Tablets ជូនឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង សម្រាប់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រតាមការស្នើសុំ។

មានប្រសាសន៍ សំណេះ សំណាល នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសូមក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទទួលបន្ទុកទាំងអស់ ផ្សព្វផ្សាយណែនាំដល់ ក្រុមគោលដៅដែលត្រូវទទួលផលឲ្យបានទូលំទូលាយ និងប្រើប្រាស់ឧបករណ៍សម្ភារៈដែលបានផ្តល់ជូនឲ្យចំគោដៅ ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់។

គោល បំណង កម្មវិធីខាងលើ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកក្នុងការរួម ចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ឃុំ សង្កាត់ ពង្រឹកការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ទទួលបានភាពសប្បាយរីករាយ ៕

អត្ថបទទាក់ទង