រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០

  • 534
  • ដោយ taravong

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩និងលើកទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២០។

កិច្ចប្រជុំនេះប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុង ស្រុក ជាសមាជិកគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការអប់រំផ្សព្វផ្សាយ បង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្សនៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឲ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឲ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។

អត្ថបទទាក់ទង