រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំ ពិភាក្សា ការងារ និង បញ្ហា ប្រឈម ការ ផ្ដល់ សេវា របស់ វិស័យ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត កំពង់ឆ្នាំង

  • 511
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាល រង ខេត្ត កំពង់ឆ្នាំង បាន ដឹកនាំកិច្ចប្រជុំ ពិភាក្សា ការងារ និង បញ្ហា ប្រឈម ការ ផ្ដល់ សេវា របស់ វិស័យ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត កំពង់ឆ្នាំង ។

សមាសភាព ចូលរួម ក្នុង កិច្ចប្រជុំ នោះរួមមាន លោកលៀង ជុំ សុបិន្ត នាយករង រដ្ឋបាល សាលា ខេត្ត លោកឈាង បូរ៉ា ប្រធាន អង្គភាព ច្រក ចេញ ចូល តែមួយ លោកប៊ុន សម្បត្តិ អនុប្រធាន អង្គភាពច្រកចេញចូល តែមួយ លោក លោកស្រី ប្រធាន ការិយាល័យមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង មន្ត្រីជួរក្រោយ ទទួល បន្ទុក វិស័យ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ។

លោកឈាង បូរ៉ា ប្រធាន អង្គភាព ច្រក ចេញ ចូលតែមួយ បាន លើក ឡើង អំពី សាវតា ជាពិសេស លំហូ នៃការ ផ្ដល់ សេវា រដ្ឋបាល នៅអង្គភាព ច្រក ចេញ ចូលតែមួយ និង បញ្ហា អំពី យន្ត ការ សម្រប សម្រួល លើនីតិ វិធី ឱ្យ ភាព ងាយស្រួល ដល់ ការ ផ្ដល់សេវា ជូន ប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹង វិស័យ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ។

ឯកឧត្តម អម សុភា ប្រធាន អង្គប្រជុំ បាន ជម្រុញ ឱ្យ អ្នកពាក់ព័ន្ធ ទាំង ត្រូវ អនុវត្ត តាម លិខិតបទដ្ឋានគតិយុត្ត និង ប្រកាស រួម ស្ដីពី ការ ផ្ដល់សេវា ជូន ប្រជាពលរដ្ឋ ដែល បានដាក់ ដំណើរ ការ នៅអង្គភាព ច្រក ចេញ ចូលតែមួយ និង ត្រូវ មាន គណនេយ្យភាព និង តម្លាភាព។

អត្ថបទទាក់ទង