រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង

  • 735
  • ដោយ taravong

កំពង់ឆ្នាំង៖ ពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធាន មន្ទីរ សុខាភិបាលខេត្តនិងប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល
ខេត្តដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងមានការរីកចំរើនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំរើសេវាសុខាភិបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

យោងតាមដីការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសតែងតាំងលោកវេជ្ជបណ្ឌិតសូរិន្ទី រ៉ាវុឌ្ឍីជាអនុប្រធានមន្ទីរសុខាភិបាលខេត្តនិងលោកវេជ្ជបណ្ឌិតទុំ សម្បត្តិជាប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីគណៈអធិបតីបានប្រគល់ដីការួចមកលោកវេជ្ជបណ្ឌិតទុំ សម្បតិ្ត បានឡើងធ្វើការប្តេជ្ញាចិត្តថាៈលោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជានិងបំរើសេវាសាសុខាភិបាលជូនប្រជា
ពលរដ្ឋ អោយបានទាន់ពេលវេលា។

ឯកឧត្តម អម សុភា បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើថ្នាក់ដឹកនាំទើបតែងតាំងថ្មីអោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយនិង មានតម្លាភាពចំពោះមន្រ្តីរាជការ។ត្រូវសហការក្នុងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានទាន់ពេលប្រកបដោយ គុណធម៌ សីលធម៌ និង វិជ្ជាជីវ:៕

អត្ថបទទាក់ទង