រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អំណោយឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារមនុស្សធម៌មកពីរាជធានីភ្នំពេញ បានប្រគល់ជូនដល់ក្រុមកីឡាករទាំង ៨ក្រុង ស្រុក

  • 671
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកអំណោយរបស់ឯកឧត្ដមអភិបាលខេត្ត ក្នុងនោះរួមមាន ទឹកសុទ្ធ ១០០កេះ និងទឹកក្រូច ១០០កេះ សម្រាប់បែងចែកដល់ក្រុមកីឡាករ ទាំង៨ក្រុង ស្រុក ក្នុងឱកាសប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩-២០២០។

ក្នុងពិធីនោះក៏ការនិមន្តចូលរួមពីព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឬទ្ធិ, លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ, អាជ្ញាធរក្រុង, ក្រុមការងារ K01 និងក្រុមការងារមនុស្សធម៌មកពីរាជធានីភ្នំពេញ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។ អំណោយរបស់ក្រុមការងារK01 និងតារាកម្លែង ក្រុមការងារមនុស្សធម៌រួមមាន៖ ទឹកបរិសុទ្ធ១៦០កេះ, ទឹកក្រូច៤០កេះ សម្រាប់៨ក្រុង ស្រុក។ ចំណែកស្រុកជលគិរី ទទួលបានថវិកាបន្ថែមចំនួន ២ ០០០ ០០០រៀល ៕

អត្ថបទទាក់ទង