រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១០ គីឡូម៉ែត្រ និង ៦០០ ម៉ែត្រ

  • 679
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១០ គីឡូម៉ែត្រ និង ៦០០ ម៉ែត្រ មានទីតាំងបែកចេញពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្លោងទ្វារវត្តចាស់ភូមិស្រងាំទេរ ទៅដល់ភូមិព្រៃសំពៅ ឃុំប្រស្និបស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ផ្លូវនេះគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ( RRIP II ) ដែលបានចាប់ផ្ដើមដំណើរការកាលពី ខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៧០% ហើយ គ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២០ខាមុខនេះ ៕

អត្ថបទទាក់ទង