រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បេីកយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពីការបង្ការការរីករាលដាល នៃមេរោគ Covid-19

ដោយ taravongចំនួនទស្សនា (108)

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពី ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបេីកយុទ្ធនាការផ្សព្វផ្សាយ-អប់រំ ស្តីពីការបង្ការការរីករាលដាល នៃមេរោគ Covid-19 ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសុខាភិបាលខេត្ត គណៈអភិបាល និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងអធិការនៃអធិការដ្ឋានស្រុក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងអង្គការ Water Aid។

ក្នុងយុទ្ធនាការនោះ ដោយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
១. គោលដៅ (ចំនួនឃុំ០៩ និងភូមិ៩០)។
២. កម្លាំងរួម ១៨៣ នាក់ (ថ្នាក់ជាតិ ៣នាក់ ខេត្ត ៤៩នាក់ស្រុក ៣៨នាក់ ឃុំ ៧៣នាក់ និងសសយក ២០នាក់)។
៣. សម្ភារៈ (Posters A4 & A2 ១៦០០ សន្លឹក សាប៊ូ ១៥០០ដុំ អាកុល ១៦០ ដបតូច និងគ្រឿងឧឃោសនៈស័ព្ទ ១៥ មេក្រូ។
៤. មធ្យោបាយ (ឡាន ២៥ គ្រឿង ក្នងនោះ ឡានស្នងការដ្ឋានខេត្ត ១០គ្រឿង)។
៥. សកម្មភាពផ្សព្វផ្សាយ-អប់រំ ចែកជូនសាប៊ូអាកុល និងខិត្តប័ណ្ណ(ចុះតាមខ្នងផ្ទះ តាមទីប្រជុំជន និងតាមទីផ្សារ) ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាប់ទាក់ទង

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 ខែមុន