រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញ ដឹកនាំសមាជិក គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្ត ស្រុក ចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់សម្បទានិក ៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 682
  • ដោយ taravong

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត រួមដំណើរដោយ លោក លី សុភា សមាជិកគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា អនុសាខា បានចុះសួរសុខទក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់សម្បទានិក ចំនួន៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

ក្នុងនោះផងដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន ចូលរួម សោកស្ដាយ ចំពោះការ ខូចខាត ព្រមទាំង វត្ថុ មានតម្លៃ ដែល បាត់បង់ ក្នុង គ្រោះ ថ្នាក់ខ្យល់កន្ត្រាក់នេះ ដែល ជា កម្លាំង ញើស ឈាម របស់ បងប្អូន ប្រជាពលរដ្ឋ ខិតខំ រកបាន ដោយ ការងារ សុចរិត ហេីយលោកក៏បានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែង បន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។

អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២០គីឡូក្រាម , មី ១កេះ, ត្រី ខ ១០កំប៉ុង, ឃីត ១កញ្ចប់, តង់ ១, សាប៊ូ ១ដុំ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទទាក់ទង