រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ មន្ត្រីរាជការនាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ

  • 704
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការខេត្ត ថ្នាក់ដឹកនាំស្រុក នាំយកទេយ្យទានប្រគេនព្រះសង្ឃ និងថ្វាយបង្គុំពិតពុទ្ធិដីកាទូលសួរសុខទុក្ខ ព្រះចៅអធិការ វត្តពលិសបព្វតារាម (ហៅវត្តសន្ទូច) ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានហេតុការណ៍ឆេះបន្ទប់សម្ភារ ស្បៀង ក្នុងទីអារាមវត្ត កាលពីពេលថ្មីៗនេះ។

បន្ទាប់មក ឯកឧត្តម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្ត ស្រុក អាជ្ញាធរឃុំ គណៈកម្មការអាចារ្យវត្តក៏បានបន្តដំណើរអញ្ជើញទស្សនាទីតាំងលើភ្នំសន្ទូច ដើម្បីត្រៀមរៀបចំឱ្យក្លាយជាទីតាំងទេសចរណ៍ប្រកបដោយការទាក់ទាញ នៅពេលខាងមុខ។

សម្ភារដែលនាំយកទៅប្រគេននាឱកាសនោះរួម មាន៖ អង្ករ ២០០គីឡូ ក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ១០យួរ មី ៥កេស ទឹកត្រី ៥យួរ ទឹកសុីអីវ ៥យួរ និងថវិការ ៥០០.០០០រៀល(ប្រាំរយពាន់រៀលគត់)។ ក្នុងនោះលោកអភិបាលស្រុករលាប្អៀរ បានចូលរួមជាសម្ភាររួមមាន៖ អង្ករ ៥០គីឡូ ក្រាម ត្រីខ ២យួរ និងថវិការ ១០០ដុល្លាផងដែរ ៕

អត្ថបទទាក់ទង