រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀប ចំពិធី ប្រគល់ សម្ភារៈទៅ អនុសាខា កាកបាទក្រហម ក្រុង ស្រុក

  • 477
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមជាមួយ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់សម្ភារៈទៅអនុសាខា សម្រាប់ចែកជូនជនងាយរងគ្រោះទាំង៥ប្រភេទ ដែល រួមមាន៖ ចាស់ជរាគ្មានទីពឹង,ស្ត្រីមេម៉ាយកូនច្រើន,ជនពិការ,កុមារកំព្រា,និងអ្នកមានជំងឺរ៉ាំរ៉ៃ ព្រម ទាំង សម្ភារៈ សម្រាប់ មន្ត្រី បុគ្គលិកអនុសាខា ចុះធ្វើការអប់រំសុខភាពប្រយុទ្ធប្រឆាំង និងមេរោគខូវីដ-១៩។

សម្ភារៈដែលចែកជូនទៅអនុសាខាទាំង ៨ ក្រុង/ស្រុក រួមមាន ÷
១. អង្ករ ៥០ ការុង (១ការុង = ២៥គ.ក្រ)
២. អាល់កុល ១កាន = ៣០លីត្រ
៣. ផ្ទាំងរូបភាពស្ដីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ (ផ្ទាំងធំ) ចំនួន ១០សន្លឹក (ផ្ទាំងតូច) ២០សន្លឹក
៤. ម៉ាស់ ៥០០បន្ទះ ។

ក្នុងនោះផងដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានចែកជូនទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ខេត្តកំពង់ឆ្នាំង នូវសម្ភារៈដូចជា ៖
១. អាល់កុល ២កាន = ៦០លីត្រ
២. ម៉ាស់ ៥០០បន្ទះ
៣. ស្រោមដៃ ២ប្រអប់ (២០០ស្រោមដៃ) ៕

អត្ថបទទាក់ទង