រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកបរិបូណ៌ រៀបចំពិធីដេញថ្លៃគម្រោងមូលនិធិផ្លូវក្រួសក្រហម និងផ្លូវបេតុងសរុបចំនួន ៣ខ្សែ

  • 506
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាឃុំពពេល ស្រុកបរិបូណ៌ មានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២០ ចំនួន៣គម្រោង ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងមានការចូលរួមពីលោក យឹម សារិន អភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៣ (ឃុំពពេល ឃុំចក និងឃុំខុនរ៉ង) ក្រុមហ៊ុនចូលរួមដេញថ្លៃ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងដែលបានដាក់ឲ្យដេញថ្លៃមានចំនួន ៣គម្រោង ក្នុងនោះគម្រោងផ្លូវលំក្រួសក្រហម ចំនួន ២គម្រោង ប្រវែងសរុប ៤ ១៣៦ម៉ែត្រ និងផ្លូវបេតុងអាមេ ១គម្រោង ប្រវែង ២៣៩ ម៉ែត្រ ៕

អត្ថបទទាក់ទង