រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ជនងាយរងគ្រោះ ចំនួន ៥០គ្រួសារ រស់នៅក្នុងឃុំពានី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង

  • 569
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារ ជនងាយរងគ្រោះ ចំនួន ៥០គ្រួសារ។

ប្រជាពលរដ្ឋ គ្រួសារ ជនងាយរងគ្រោះ ចំនួន ៥០គ្រួសារ ដែលទទួលបានអំណោយរស់នៅក្នុងឃុំពានី ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ មី១កេស ក្រមា១ ក្នុងនោះលោកជំទាវ តុង ណារី បានបន្ថែមជូននូវថវិកាក្នុង១គ្រួសារ ចំនួន១មុឺនរៀល និងសាប៊ូលាងដៃ២ដុំបន្ថែមទៀតផងដែរ។

ក្នុងពិធីនោះលោកជំទាវ ក៏បានណែនាំនូវវិធានការ នៃការ ការ ពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងនោះ ចំណុចដែលគួរអនុវត្តមានដូចជា ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់ កុល លាង ដៃ, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬ ដោយកែងដៃ, ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ, ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ត្រូវចម្អិន សាច់ ឬ ស៊ុ ត ឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយ គ្មានពាក់សម្ភារការពារខ្លួនជាដើម ៕

អត្ថបទទាក់ទង