រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 760
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៧រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលស្រុកបរិបូណ៌ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាស្រុកបរិបូណ៌ ក្រោមអធិបតីភាពឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក លោកយឹម សារិន អភិបាលស្រុក លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងស្រុក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ប្រធានការិយាល័យ អង្គភាពជុំវិញកងកម្លាំងទាំងបីប្រភេទ មេឃុំស្មៀនឃុំ។

ក្នុងនោះដែរលោក យឹម សារិន អភិបាលស្រុកបានមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលស្រុកសម្រេចបានកន្លងមកលេីគ្រប់វិស័យ ធានាបានសន្តិសុខ ស្ថិរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងស្រុកទាំងមូល និងចូលរួមចំណែកយ៉ាងសកម្មបំផុតលេីការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ តាមឃុំក្នុងស្រុកយ៉ាងសកម្ម។

លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត បានអានប្រកាសស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការដោយបានប្រកាសតែងតាំងលោកស្រីឃឹម វណ្ណ: ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុបរិបូណ៌។

លោកស្រីឃឹម វណ្ណ: បានឡើងធ្វើការប្តេជ្ញាចិត្ត ជូនគណ:អធិបតី និងអង្គពិធីទាំងមូលដូចខាងក្រោម៖
១. ប្ដេជ្ញាអនុវត្តច្បាប់ អនុក្រឹត្យ សារាចរ បទបញ្ជា សេចក្ដីសម្រច និងលិខិតបទដ្ឋាននានារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់។
២. ប្ដេជ្ញាអនុវត្ត ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ស្រុក/ខណ្ឌ។
៣. ប្ដេជ្ញាបំពេញការងារឱ្យមានតម្លាភាព គណនេយ្យភាព ចំពោះគណ:អភិបាល និងក្រុមប្រឹក្សា។
៤. បង្កើនការផ្សព្វផ្សាយរាល់ខ្លឹមសារ និងកម្មវិធីអភិវឌ្ឍនានាដល់មហាជនឲ្យបានទូលំទូលាយ។
៥. បង្កើនសាមគ្គីភាពរវាងរដ្ឋបាលឯកភាពស្រុក ជាមួយឃុំ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
៦. ខិតខំបំពេញភារកិច្ចដែលក្រុមប្រឹក្សា និងគណ:អភិបាលប្រគល់ឲ្យ។
៧. ជម្រុញលើកទឹកចិត្តឲ្យការិយាល័យ មន្ត្រី ទាំងអស់អនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តមបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់នាយករដ្ឋបាលសាលាស្រុកថ្មី ត្រូវខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៦ របស់រដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ឯកឧត្តម ក៏បានផ្តាំផ្ញើបន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្ត ផ្សព្វផ្សាយអំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីអោយប្រជាពលរដ្ឋកុំមានការភ្លេចខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង