រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសារងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹង ចំនួន ១០គ្រួសារ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង

  • 383
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ឈឹម ស្រីមុំ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោកស្រី ឡុញ ពិសា សមាជិកគណៈកម្មាធិការសាខា លោកស្រី ពេជ្រ ឃន ប្រធានប្រតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខា ចែកជូនគ្រួសារ ងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹង ចំនួន ១០គ្រួសារ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនោះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកាសាខាចំនួន ២០,០០០ រៀល ៕

អត្ថបទទាក់ទង