រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ព្រះជន្មាយុ៨៤ យាងចូល៨៥ព្រះវស្សា

  • 701
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៤យាងចូល៨៥ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅក្តីត្នោត ស្ថិតឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រះមេគណខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា អនុប្រធានគណៈកម្មាធិការសាខា សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានអង្គភាពជុំវិញខេត្ត ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងសរុប៩៦អង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសារថ្វាយព្រះពរដោយមានខ្លឹមសារថាៈទូលបង្គំ
ជាខ្ញុំក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលនេះ។ ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និង វត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និង ទ្រង់បំពេញព្រះរាជកិច្ចក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះវររាជមាតានៃប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍តទៅ។

នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តក់ដល់សម្តេចម៉ែ រាប់បាតប្រគេនព្រះសង្ឃចំនួន
៩អង្គ, ប្រគេនបច្ច័យ១លានរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេសដល់ព្រះមេគណខេត្តកំពង់ឆ្នាំង, ប្រគនបច្ច័យ១.៤០០.០០០រៀល អង្ករ១២៥គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេសដល់ព្រះចៅអធិការវត្តក្តីត្នោត និង ចែកជូនក្រណាត់ស១ដុំនិងថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗដល់យាយជីតាជី១៥នាក់ផងដែរ ៕

អត្ថបទទាក់ទង