រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់ផ្ទះចំនួន០៣ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនខេត្ត ចំនួន០៣គ្រួសារ ក្នុងស្រុកបរិបូរណ៌

  • 605
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ផ្ទះចំនួន ០៣ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនគ្រួសារ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត។

អំណោយផ្ទះ ចំនួន ០៣ខ្នង ត្រូវបានប្រគល់ជូន៖
១.លោក ណុប សារី ជាជនពិការ រស់នៅភូមិល្វា ឃុំពេជចង្វារ ស្រុកបរិបូរណ៌។
២.លោក នួន នន់ ជាជនពិការ រស់នៅភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូរណ៌។
៣.លោក ស្វាយ ប៊ន ជាជនពិការ រស់នៅភូមិ កណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌។
បន្ទាប់មកក្រុមការងារបានចុះសួសុខទុកលោក ស៊ិន គាលី ជាជនពិការ រស់នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៌។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថាៈ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន ទាំងអស់នេះគឺ រាជរដ្ឋាភិបាលមិនដែលបំភ្លេចនូវគុណបំណាចសេ្នហាជាតិរបស់អតីតយុទ្ធជនកម្ពុជាយើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុយើង និងជាចុងបញ្ចប់ ឯកឧត្តម សូមសំណូមពរដល់បងប្អូនប្រជាជនយើង ចេះអនាម័យខ្លួនក៏ដូចជាក្នុងគ្រួសារទាំងមូល ដើម្បីការពារខ្លួនឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដែលសព្វថ្ងៃកំពុងតែកើតមានទូទាំងប្រទេស និងសូមជូនពរដល់បងប្អូនជួបប្រទះនូវពុទ្ធពរបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលរងខេត្តបានប្រគល់អំណោយ ជាសម្ភារ និងថវិកា ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ ថវិកា ១០០,០០០រៀល, អង្ករ ៣បេ ,មី ២កេស ,ទីស៊ីវអ៉ីវ ១យួរ ,ទឹកត្រី ២យួរ ,ក្រម៉ា១, សារ៉ុង១ និង ថ្នាំKINAL ១ប្រអប់ និង អ្នកចូលរួមក្នុងម្នាក់ៗ ទទួលបាន ថ្នាក់KINAL ១ប្រអប់,សារ៉ុង១ ឬ ថវិកា ១០,០០០រៀល ៕

អត្ថបទទាក់ទង