រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធនិងនាំយកថវិកាចូលរួមកម្មវិធីបុណ្យជាមួយគ្រួសារសពលោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស

  • 556
  • ដោយ taravong

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងសហការី និង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងសហការី បានអញ្ជើញគោរពវិញ្ញ្ញាណក្ខ័ន្ធ ចូលរួម មរណទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសពលោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

លោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងលោកបានទទួល មរណភាពក្នុងជន្មាយុ៦៨ឆ្នាំនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធដោយទុក អោយក្រុមគ្រួសារ និងមន្រ្តីរួមការងារមានទុក្ខក្រៀមក្រំនិងសោកស្តាយជាទីបំផុត។

នៅក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណទុក្ខ ចូលរួមរំលែកទុក្ខ និង សោកស្តាយជាមួយក្រុមគ្រួសារសពពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមក សម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខក្រុមគ្រួសារ របស់មន្រ្តីរាជការ និង គុណបំណាច់ដែលបានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ និង មិនដែលបោះបង់ចោលម្តងឡេីយ។

ឯកឧត្តមឡុង ឈុនឡៃ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈក្នុងនាមក្រុមប្រឹក្សាខេត្ត ក្រុងស្រុក និងក្នុងនាមមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឈួង ឃឿន និង សូមសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោកនិងសូមឧទ្ទិសសុំអោយដួងវិញ្ញាណក្ខ័ន្ធលោកឈួង ឃឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម
ឈួរ ច័ន្ទឌឿន និង ឯកឧត្តម អម សុភា បាននាំយកថវិកាចូលបុណ្យជាមួយគ្រួសារសពលោក ឈួង ឃឿន សរុបចំនួន ១៤,៤៦០,០០០រៀលក្នុងនោះ-
១.ថវិកាសមាគមក្រុមប្រឹក្សាខេត្ត៤,០០០,០០០រៀល។
២.ថវិការបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងសហការី ៤,០០០,០០០រៀល។
៣.ថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត៥០០,០០០ រៀល។
៤.ថវិការបស់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រុងស្រុកសរុបចំនួន
៥,៩៦០,០០០រៀល។

តំណាងអោយក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមឡុង ឈុនឡៃ និងសហការី ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងសហការី និង ឯកឧត្តម អម សុភា និងសហការី បានផ្តល់កិត្តិយសអញ្ជើញមកចូលរួមបុណ្យសព។តំណាងក្រុមគ្រួសារសពក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីតាមជួយថែរក្សាសម្តេច ឯកឧត្តម លោកជំទាវលោកលោកស្រីប្រតិភូទាំងអស់សូមមានសុខភាពល្អនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង