រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារអញ្ជេីញចូលរួមបុណ្យសពលោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា

  • 390
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឌួង សុវ៉ាង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានអញ្ជេីញចូលរួមបុណ្យសពលោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគ៌ាពាធ ។

សពត្រូវបានសាច់ញាតិតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីយ៍នៅគេហដ្ឋាន ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ៕

អត្ថបទទាក់ទង