រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់លែង និងកម្លាំងជំនាញចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  • 609
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និងជំនាញជលផល កម្លាំងនគរបាល អាវុធហត្ថ និងផ្នែកសឹករងស្រុក សរុបចំនួន ២១នាក់ ប្រើប្រាស់មធ្យេាបាយបាឡាស្មាច់ចំនួន ០៦គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់ , ក្រម៉ាល់ , ដូនតី និងក្បាលកោះចោរ ស្ថិតនៅភូមិសាស្រ្ត ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលនៃការចុះបង្រ្កាបបាន: របាំងសាច់អួនចំនួន ០៧កន្លែង ប្រវែង ៧០០ម៉ែត្រ, លបលូចំនួន ១៤ មាត់, បង្គោលចំនួន ៣០០ដើម, ប្រលែងត្រីចំនួន ៣០ kg, រុះរើសម្រាស់ចំនួន ០៣កន្លែង ស្មេីនឹង ៤៥០ម៉ែត្រការ៉េ, មែកសម្រាស់ចំនួន ២០០មែក និងបង្គោលចំនួន ៣០ ដើម ៕

អត្ថបទទាក់ទង