រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កំណាត់ផ្លូវស្របតាមមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ត្រូវផ្អាកបណ្តោះអាសន្នក្នុងការធ្វើចរាចរណ៍

  • 800
  • ដោយ taravong

កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកកំពង់ត្រឡាច បានចុះពិនិត្យទីតាំងផ្លូវស្របតាមមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការបាក់ស្រុត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច អាជ្ញាធរឃុំ និងក្រុមការងារ បានពិនិត្យឃើញថាទីតាំងផ្លូវស្របតាមមាត់ទន្លេ ដែលមានការបាក់ស្រុត មានប្រវែងប្រមាណ ៣០ម៉ែត្រ ពុំអាចបន្តឱ្យធ្វើចរាចរណ៍ទៀតបានឡើយ។

រដ្ឋបាលស្រុកកំពង់ត្រឡាច សម្រេចចេញសេចក្តីជូនដំណឹង ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុងការធ្វើចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវតាមមាត់ទន្លេពីចំណុចភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី ទើបបើកឱ្យដំណើរការឡើងវិញ ៕

អត្ថបទទាក់ទង