រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម កែវ ពៅ នាំយកថវិការបស់ឯកឧត្តមទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ជួយឧបត្ថម្ភអតីតប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកទឹកផុស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

  • 437
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិការបស់ ឯកឧត្តមទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ១ ០០០ ០០០រៀល ទៅជួយឧបត្ថម្ភ លោក ខ្លូត សូផុន អតីតប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ស្រុកទឹកផុស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវ១៥៣៤ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ក្នុងនោះថវិកាចំនួន ៤០០ ០០០រៀល ជួយឧបត្ថម្ភ លោក ខ្លូត សូផុន និងថវិកា ចំនួន ៦០០ ០០០ រៀលទៀត បានជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន០៦នាក់ ក្នុងម្នាក់ៗឧបត្ថម្ភថវិកា ១០០ ០០០រៀល ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានធ្វើការអប់រំផ្តាំផ្ញើដល់ប្រជាពលប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៏គ្រប់ពេលវេលា គ្រប់ទីកន្លែង ត្រូវគោរពល្បឿន ពាក់មួកសុវត្ថិភាព ស្រវឹងសូមកុំបើកបរ ក្នុងនោះឯកឧត្តមសូមជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយ និងត្រូវការពារខ្លួនពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕

អត្ថបទទាក់ទង